top of page
AGPS Elite 3.png

វគ្គសិក្សាបន្ថែម

Image by Glenn Carstens-Peters
Image by Samantha Weisburg
Image by Headway
Image by Aleks Dorohovich
Image by Element5 Digital
Image by Ana Tavares
  • សិស្សានុសិស្សត្រូវទទួលបានជំនួយពីបណ្ណារក្ស និងបុគ្គលិកសាលារបស់យើង​នៅក្នុងការធ្វើគម្រោងស្រាវជ្រាវឯករាជ្យ។

  • ការស្រាវជ្រាវរបស់និស្សិតត្រូវបានជួយដោយបណ្ណាល័យ និងបុគ្គលិកសិក្សាគម្រោងស្រាវជ្រាវឯករាជ្យ។

  • សិស្សអាចចូលរៀនកម្មវិធីភាសាអង់គ្លេសក្រោយម៉ោងសាលាដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ។ ការសន្ទនាត្រូវបានសង្កត់ធ្ងន់ដើម្បីការរៀបចំសម្របខ្លួន និងការយល់ដឹងអំពីវប្បធម៌សម្រាប់ត្រៀមទៅរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិក។ វគ្គសិក្សាទាំងនេះធ្វើឲ្យការសរសេរ និងការសន្ទនាភាសាអង់គ្លេស មានភាពប្រសើរឡើង ហើយមានបំណងធ្វើឲ្យសិស្សមានភាពចាស់ទុំ។

  • សិស្សមានជម្រើសជាច្រើនសម្រាប់ពង្រឹងបញ្ញា និងរាងកាយ ដូចជាលេងអុក និងបាល់ទាត់អាមេរិច ដើម្បីមានទំនុកចិត្តផ្នែក តក្កវិជ្ជា យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ។

  • សិស្សនឹងរៀបចំកាសែតដែលនឹងបោះពុម្ពជារៀងរាល់ឆមាស។ សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងដោយបណ្ណាល័យរបស់សាលាបន្ទាប់ពីម៉ោងសិក្សា។

  • លោកគ្រូ អ្នកគ្រូ និងទីប្រឹក្សាតែងតែមានវត្តមានដើម្បីណែនាំពីទិសដៅដែលសិស្សអាចរីកចម្រើន​ក្លាយជាបុគ្គលឯករាជ្យម្នាក់។

  • បុគ្គលិកសិក្សា និងទីប្រឹក្សានិស្សិតផ្តល់នូវការពិគ្រោះយោបល់ឯកជនដើម្បីបង្ហាញពីផ្លូវសិក្សាដែលល្អសម្រាប់ពួកគេ។ ទីប្រឹក្សាគឺជា និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យណាមួយនៅសហរដ្ឋអាមេរិកដែលយល់អំពីប្រព័ន្ធអប់រំកម្រិតខ្ពស់របស់អាមេរិក និងផ្លូវឆ្ពោះទៅរកភាពជោគជ័យនៅសាកលវិទ្យាល័យកំពូលៗ។ ដំណើរការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យរបស់អាមេរិកគឺជាកិច្ចការល្អិតល្អន់ដែលមានរយៈពេល ២ ឆ្នាំ។ សិស្សអាចដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យច្រើនដើម្បីធានាបាននូវការទទួលយកពីសកលវិទ្យាល័យល្អបំផុត។ AGPS Eliteនឹងទទួលរាប់រងការទទួលខុសត្រូវនេះ។ ជាធម្មតានិស្សិតដាក់ពាក្យចុះឈ្មោះទៅសាកលវិទ្យាល័យចំនួន ៦-១០សាកលវិទ្យាល័យ។ សាកលវិទ្យាល័យនីមួយៗ អាចទាមទារឱ្យមានការសរសេរអត្ថបទជាច្រើនដែលត្រូវតែសរសេរនិងរចនាឡើងដោយយកចិត្តទុកដាក់។ ការដែលបានចូលរៀននៅសាកលវិទ្យាល័យល្អនៅសហរដ្ឋអាមេរិចនាំឱ្យសិស្សជាប់ចូលក្រុមហ៊ុនកំពូលៗ របស់ពិភពលោកនិងទទួលបានមុខតំណែងសំខាន់ៗទៀតផង។

  • កូនរបស់អ្នកប្រាកដនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគតជាមួយ AGPS ។

ថ្នាក់ទី ៩

មិនមានអន្តរកម្មផ្លូវការណាមួយ ជាមួយ AGPS Elite  ដើម្បីប្រឹក្សាក្នុងការចូលរួមមហាវិទ្យាល័យក្នុងឆ្នាំដំបូងទេ។ សិស្សត្រូវបានណែនាំឱ្យខិតខំសិក្សា និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗក្នុងសាលា។

 

ថ្នាក់ទី ១០

ក្នុងឆ្នាំទី២នៃវិទ្យាល័យមិនមានការជួបជាផ្លូវការជាមួយដំណើរការប្រឹក្សាទៅមហាវិទ្យាល័យ AGPS Elite ទេប៉ុន្តែបើមានគឺជាការលើកឡើងនូវសំនួរផ្សេងៗ សំនួរទាំងនោះត្រូវបញ្ជូនបន្តទៅនាយករងតាមរយៈគ្រូបន្ទុកថ្នាក់របស់សិស្ស។ ការិយាល័យប្រឹក្សាមហាវិទ្យាល័យ(The College Counseling Office) ចាត់ចែងការប្រលងតេស្តសមត្ថភាពបឋម (PSAT) ក្នុងខែតុលាជាវិញ្ញាសាត្រៀមប្រឡងដើម្បីជួយសិស្សឱ្យសាុំជាមួយការធ្វើតេស្តវែកញែក SAT (SAT Reasoning Test)។ តេស្ត PSAT គឺជាតេស្តពហុជម្រើសដែលវាស់ស្ទង់សមត្ថភាពនិយាយ និងការវែកញែកគណិតវិទ្យា ដែលមានសារៈសំខាន់សម្រាប់ដំណើរការសិក្សានៅមហាវិទ្យាល័យ។ មាន ៥ ផ្នែក៖ តេស្តពាក្យសំដីពីរផ្នែក និងគណិតវិទ្យាពីរផ្នែក (ផ្នែកនីមួយៗមានរយៈពេល ២៥ នាទី) និងការសរសេរ (រយៈពេល ៣០ នាទី)។ ការប្រឡងនេះវាស់ស្ទង់សមត្ថភាពសិស្សក្នុងការវែកញែកជាមួយអង្គផល និងគំនិតជាជាងការរំលឹកឡើងវិញនូវចំណេះដឹងដែលបានរៀនរួចហើយ។ រួមបញ្ចូលទាំងសំណួរដែលត្រូវការការឆ្លើយតបជាលាយលក្ខណ៍អក្សរ។ ពិន្ទុុ PSAT ត្រូវបានប្រើដើម្បីប៉ាន់ប្រមាណលើសមត្ថភាពក្នុងការធ្វើតេស្តស្ទង់សមត្ថភាពសិក្សា (Scholastic Aptitude​ Test) និង ការធ្វើតេស្តិ៍ក្នុងការវែកញែក(Reasoning Test)របស់សិស្ស។យើងមិនមានការណែនាំផ្លូវការសម្រាប់ការត្រៀមធ្វើតេស្ត PSAT នោះទេ។ ការហ្វឹកហាត់ ACT ក៏ត្រូវបានផ្តល់ឱ្យនៅនិទាឃរដូវផងដែរ។ ការតេស្តតាមមុខវិទ្យានឹងមិនធ្វើដោយក្រុមប្រឹក្សាភិបាលវិទ្យាល័យទៀតទេ​ហើយក៏មិនជាតម្រូវការរបស់​វិទ្យាល័យដែរ។

ថ្នាក់ទី ១១

ការណែនាំដំបូងសម្រាប់ការប្រឹក្សាថ្នាក់មហាវិទ្យាល័យចាប់ផ្តើមនៅខែធ្នូជាមួយ Junior College Night ។ ឪពុកម្តាយនិងសិស្សទទួលបាននូវទិដ្ឋភាពទូទៅនៃដំណើរការមហាវិទ្យាល័យ AGPS Elite ហើយត្រូវបានអញ្ជើញឱ្យសួរសំណួរផ្សេងៗ។ និស្សិតក៏ទទួលបានសៀវភៅណែនាំពោរពេញទៅដោយព័ត៌មានអំពីដំណើរការនេះ។

ថ្នាក់ទី ១២

ការពិគ្រោះយោបល់ជាឯជនបន្តក្នុងឆមាសទី ១ នៃថ្នាក់ទី១២ ដូចការប្រជុំក្រុមដែលបានផ្តួចផ្តើមនៅឆមាសនិទាឃរដូវនៃឆ្នាំមុន (ថ្នាក់ទី១១)ដែរ។ បន្ថែមពីលើសន្និសិទនៅរដូវស្លឹកឈើជ្រុះដែលចាំបាច់នោះ សិស្សក៏ត្រូវបានលើកទឹកចិត្តឱ្យជួបជាមួយក្រុមប្រឹក្សាសម្រាប់មហាវិទ្យាល័យរបស់ពួកគេក្នុងកំឡុងពេលសិក្សាអំពីការបញ្ចប់ការរៀបចំពាក្យចូលមហាវិទ្យាល័យរបស់ពួកគេ។

AGPS Elite ផ្តល់ជូនដូចខាងក្រោម៖

• ឱកាសស្ម័គ្រចិត្ត

• កម្មវិធីកីឡា

• ការសម្តែងសិល្បៈ

• សុន្ទរកថានិងការជជែកវែកញែក

• ការប្រកួតប្រជែង

• កម្មសិក្សា

• សកម្មភាពក្នុងសហគមន៍

• កម្មវិធីភាពជាអ្នកដឹកនាំ

• សិក្សាអំពីសហគ្រិនភាព

• ទស្សនាវដ្តី AGPS - Global Leader Today: Eagle's Voice Magazine

bottom of page