top of page

ប្រព័ន្ធវាយតម្លៃការសិក្សា និងចំណាត់ថ្នាក់

AGPS វាយតំលៃលទ្ធផលសិក្សារបស់សិស្សនីមួយៗរៀងរាល់ឆមាស។ ការវាយតម្លៃពីរប្រភេទត្រូវបានធ្វើឡើងក្នុងពេលតែមួយគឺ ការវាយតម្លៃផ្នែកសិក្សា (Academic Assessment) ដែលនឹងឆ្លុះបញ្ចាំងពីការអភិវឌ្ឍបញ្ញាស្មារតី និងចិត្តសាស្ត្ររបស់សិស្សលើគ្រប់មុខវិជ្ជា និងការវាយតម្លៃលើអាកប្បកិរិយា (Behavioral Assessment) ដែលនឹងវាស់វែងតាមការបានបង្ហាញទាក់ទងនឹងលទ្ធផលនៃការអប់រំដែលចង់បាន។

Grade 1.jpg
Grade 2.jpg

ការផ្ដល់ជូនពិសេស និងរក្សារទុក

ពិន្ទុជាប់សំរាប់កម្មវិធីអប់រំទូទៅអន្តរជាតិ ( International General Education Program) គឺ 60% និង៥០% សំរាប់កម្មវិធីភាសាខ្មែរ (Khmer Program)។ ដើម្បីកំណត់សិស្សដែលមានសិទ្ធិទទួលបានការបំប៉នបន្ថែម ពួកយើងនឹងប្រើគោលការណ៍ទាំងនេះ ៖ ១) ប្រសិនបើសិស្សធ្លាក់មុខវិជ្ជាសំខាន់ពីរសំរាប់កម្មវិធីនីមួយៗ។ និង ២) ប្រសិនបើសិស្សបរាជ័យក្នុងការបំពេញការសិក្សាទាំងបួនឆមាសក្នុងមួយឆ្នាំសិក្សា។ ទោះយ៉ាងណាក៏ដោយសម្រាប់កម្មវិធីជាភាសាខ្មែរ AGPS ប្រកាន់ខ្ជាប់តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា។ មុខវិជ្ជាសំខាន់មានភាសាអង់គ្លេស ខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងសិក្សាសង្គម។

 

“ការអប់រំមិនមែនជាការរៀបចំសម្រាប់ជីវិតទេ ការអប់រំគឺជាជីវិតរបស់អ្នក។”

 John Dewey

bottom of page