ហេតុអ្វីជ្រើសរើស AGPS ELITE
ដោយសារតែ APGS ផ្តល់ជូនលោកអ្នកនូវ៖
-
ជួយឲ្យសិស្សបានចូលរៀននៅសកលវិទ្យាល័យកំពូលទាំង ៥០ នៅលើពិភពលោក
-
ជាសាលាដែលមានក្រុមប្រឹក្សាភិបាលអន្តរជាតិដំបូងគេនៅកម្ពុជា
-
សិក្សារយ:ពេល ១០ម៉ោងក្នុងមួយថ្ងៃ
-
ជ្រើសរើសគ្រូបង្រៀនពូកែៗ
-
ជាសាលាដែលល្អបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងការរៀបចំសិស្សត្រៀម ចូលសកលវិទ្យាល័យកំពូលៗ
-
ទទួលបានផលប័ត្រសិស្សគំរូសម្រាប់ការចូលរៀននៅសាកលវិទ្យាល័យ
-
កម្មវិធីអប់រំសម្រាប់សិស្សនិស្សិតអន្ដរជាតិ
-
កម្មវិធីសិក្សាក្រោយម៉ោងសិក្សា/ចុងសប្តាហ៍ ដ៏ល្អ
-
សេវាកម្មប្រឹក្សាយោបល់សម្រាប់សិស្សនុសិស្សម្នាក់ៗ
-
ប្រព័ន្ធសិក្សាសម្រាប់សិស្ស២នាក់ដើម្បីត្រួតពិនិត្យ និង ជួយគ្នាទៅវិញទៅមក
-
មានកម្មវិធី E.S.L. ដ៏ល្អ
-
ទស្សន:កិច្ចទៅមហាវិទ្យាល័យ
-
កម្មវិធីជួបជុំមាតាបិតាជារៀងរាល់សប្ដាហ៍
-
សេវាថែរទាំជុំវិញបរិវេណសាលា
ការណែនាំអំពីការបន្តការសិក្សានៅសាកលវិទ្យាល័យ
-
GPA
-
ភាសាអង់គ្លេស, គណិតវិទ្យា, ភាសាផ្សេងៗ, មន្ទីរពិសោធន៍, ប្រវត្តិសាស្ត្រ, តែងអត្ថបទសំណេរ, សិល្បៈនិម្មិត/សម្តែង
-
ថ្នាក់កម្រិតខ្ពស់ អេភី (AP)
-
កីឡា
-
SAT/ACT និង TOEFL/IELTS
-
កម្មវិធីស្ម័គ្រចិត្ត និង ផ្សព្វផ្សាយជួយសហគមន៍
ជីវិតសិក្សា
-
កម្មវិធីសិក្សា
ការផ្តល់ជូនផ្សេងទៀត
-
កម្មវិធីកីឡា
-
ការសម្តែងសិល្បៈ
-
សុន្ទរកថា និង ការជជែកវែកញែក
-
ការសរសេរ
-
ការប្រកួតប្រជែង
-
លិខិតណែនាំ
-
ឱកាសជួយសហគមន៍ និង ស្ម័គ្រចិត្ត
-
កម្មវិធីភាពជាអ្នកដឹកនាំ
-
ការសិក្សាអំពីសហគ្រិនភាព
-
ទស្សនាវដ្តី AGPS - អ្នកដឹកនាំពិភពលោកថ្ងៃនេះ៖ ទស្សនាវដ្តីសារព័ត៌ Eagle Press (Global Leader Today: Eagle Press Magazine)
-
កម្មវិធីកម្មសិក្សានៅរដូវក្តៅ/ រដូវរងា
-
និពន្ធសៀវភៅផ្ទាល់ខ្លួន
ហេតុអ្វីជ្រើសរើស AGPS Elite?
● គ្រូបង្រៀនពូកែៗ
-
ចក្ខុវិស័យរបស់សាលារៀនលំដាប់ពិភពលោកអាចទទួលជោគជ័យបានលុះត្រាតែមានគ្រូកម្រិតពិភពលោក។ នៅសាលា American Global Prep ពួកយើងខិតខំឥតឈប់ឈរដើម្បីប្រមូលផ្តុំក្រុមគ្រូបង្រៀនល្អបំផុតដើម្បីជួយសិស្សរបស់យើង មិនត្រឹមតែឲ្យពូកែលើមុខវិជ្ជាសិក្សារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីត្រៀមខ្លួនសម្រាប់ពេលពួកគេឈានដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅលើពិភពលោកផងដែរ។
AGPS Elite មានមោទនភាពសម្រាប់ការខិតខំស្វែងរកគ្រូល្អបំផុតសម្រាប់ សិស្សានុសិស្ស របស់យើង។
-
ជាសាលាល្អបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងការរៀបចំសិស្សចូលមហាវិទ្យាល័យ កំពូលៗ៖
-
និស្សិតបញ្ចប់ការសិក្សាដែលទទួលបានជោគជ័យនឹងទទួលបានពិន្ទុទាំង នេះ និង បង្ហាញពីគុណសម្បត្តិដូចខាងក្រោម៖ * SAT: គណិតវិទ្យា ៧៥០; ការអាន និង ការសរសេរផ្អែកលើភស្តុតាង៖ ៧៥០ (ពិន្ទុពេញសម្រាប់ការប្រឡងនីមួយៗគឺ ៨០០)
-
GPA៖ អប្បបរមា ៣.៧
-
សកម្មភាពក្នុងសហគមន៍យ៉ាងតិច ៥០០ ម៉ោង (វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ)
-
សកម្មភាពក្រៅកម្មវិធីសិក្សា (រួមមានកីឡានិង ការសម្តែងសិល្បៈ)
-
ថ្នាក់ (AP) យ៉ាងតិច ៥
-
ពានរង្វាន់សម្រាប់សមិទ្ធផល និង ភាពជាអ្នកដឹកនាំ
-
ផលប័ត្រសិស្សគំរូសម្រាប់ការចូលរៀននៅសាកលវិទ្យាល័យ៖
-
AGPS Elite រៀបចំសិស្សនិស្សិតសម្រាប់ការចូលរៀននៅសាកលវិទ្យាល័យកំពូលទាំង ៥០ នៅសហរដ្ឋអាមេរិក និង សកលលោក។ យើងខ្ញុំផ្តល់ជូនកម្មវិធីសិក្សាដ៏តឹងរ៉ឹងដែលរួមមានកម្មវិធីកម្រិតខ្ពស់ (Advanced Placement ) និង កម្មវិធីកិត្តិយស (Honors Programs) ឱកាសស្ម័គ្រចិត្ត (Volunteer opportunities) កម្មវិធីផ្សព្វផ្សាយសហគមន៍ (Community outreach programs) និងលិខិតណែនាំ (letters of recommendation)។ និស្សិតនៅ AGPS ត្រូវបានត្រៀមខ្លួនរួចរាល់នៅពេលដាក់ពាក្យសុំលមហាវិទ្យាល័យ។ យើងខ្ញុំមានអ្នកប្រឹក្សាដែលមានជំនាញសម្រាប់រើសរើស មហាវិទ្យាល័យ និង បុគ្គលិកដើម្បីជួយសិស្សម្នាក់ៗជាមួយនឹងផលប័ត្ររបស់ពួកគេ។
-
កម្មវិធីអប់រំនិស្សិតអន្ដរជាតិ៖
-
គ្រូបង្រៀនពូកែៗ នៅ AGPS ត្រូវបានបណ្តុះបណ្តាលជាពិសេសក្នុងការបំពេញតម្រូវការរបស់សិស្សនិស្សិតអន្តរជាតិ។ កម្មវិធីសិក្សានិងសកម្មភាពក្រៅកម្មវិធីសិក្សារបស់សិស្សានុសិស្សត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីដោះស្រាយរាល់តម្រូវការ និង ឧបសគ្គដែលពួកគេអាចជួបប្រទះ។
-
កម្មវិធីក្រោយម៉ោងសិក្សា/ចុងសប្តាហ៍៖
-
ថ្នាក់ E.S.L. ដ៏តឹងរឹង
-
ថ្នាក់ត្រៀមប្រឡង SAT/ACT និង TOEFL/IELTS
-
កម្មវិធីកីឡា
-
សកម្មភាពស្ម័គ្រចិត្ត
-
កម្មវិធីផ្សព្វផ្សាយក្នុងសហគមន៍
-
កម្មវិធីសម្តែងសិល្បៈ (របាំ តន្ត្រី និងល្ខោន)
-
សេវាកម្មប្រឹក្សាយោបល់សម្រាប់សិស្សនុសិស្សម្នាក់ៗ៖
-
សាលា American Global Prep ផ្តល់ជូនសិស្សានុសិស្សនូវការប្រឹក្សាសម្រាប់ត្រៀមចូលមហាវិទ្យាល័យល្អៗ និង មានប្រសិទ្ធភាព។ ចាប់ផ្តើមពីថ្នាក់ទី ៩ សិស្សនិស្សិតម្នាក់ៗនឹងមានការពិភាក្សាអំពីជម្រើសមហាវិទ្យាល័យរបស់ពួកគេជាមួយអ្នកជំនាញ។ និស្សិតនឹងត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឈ ជំនាញពិសេស និង ការសិក្សារបស់ពួកគេដើម្បីឱ្យសមស្របនឹងលក្ខណៈពិសេសនៃមហាវិទ្យាល័យនីមួយៗ។
-
ការបោះជំហានជាសកល និង លក្ខណៈអន្តរជាតិរបស់ AGPS នឹងផ្តល់ឱ្យនិស្សិតរបស់យើងនូវចំណេះដឹង និង ការចូលទៅកាន់មហាវិទ្យាល័យដែលពិបាកចូលនៅសហរដ្ឋអាមេរិក។ ស្ថាប័នទាំងនេះភាគច្រើនចង់ទទួលយកនិស្សិតបរទេសជាពិសេសនិស្សិតដែលមានបទពិសោធន៍ជាសកល និង ជំនាញភាសាអង់គ្លេស។
-
AGPS ក៏ផ្តល់ជូននូវអ្នកប្រឹក្សាដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតឡើងក្នុងចំណោមសិស្សនិស្សិត។
-
មានកម្មវិធី E.S.L. ដ៏ល្អ
-
សាលា American Global Prep សូមស្វាគមន៍សិស្សានុសិស្សពីជុំវិញពិភពលោកមកកាន់កម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតខ្ពស់ដែលមានរួមបញ្ចូលទាំងវេយ្យាករណ៍ ការប្រើប្រាស់ ការសរសេរវាក្យសព្ទ ការអាន ការវិភាគអក្សរសាស្ត្រ ការធ្វើទំនាក់ទំនងផ្ទាល់មាត់ និងការស្តាប់។ កម្មវិធី E.S.L. ត្រូវបានគួបផ្សំនឹងវគ្គសិក្សាគណិតវិទ្យា សិល្បៈ និងការអប់រំកាយ។ យើងសង្កត់ធ្ងន់លើវិធីសាស្រ្តឱ្យសិស្សអាចបង្កើតតុល្យភាពរវាងការទទួលបានចំណេះដឹង ការកោតសរសើរ សោភ័ណភាព និង យល់ដឹងពីវប្បធម៌។ ការរុករកនិងការអភិវឌ្ឍជំនាញក្នុងការសិក្សា និង ជំនាញក្នុងជីវិតគឺជារឿងដែលចាំបាច់បំផុត។
លើសពីនេះសិស្សានុសិស្សចូលចិត្តបទពិសោធន៍ការសិក្សាបែបអាមេរិកាំងដោយមានក្លឹប កីឡា និងឱកាសធ្វើសកម្មភាពជួយសហគមន៍។ ហើយក៏ផ្តោតលើការរៀបចំសិស្សរបស់យើងដើម្បីជ្រើសរើស និងត្រៀមខ្លួនចូលសកលវិទ្យាល័យល្អបំផុត នៅសហរដ្ឋអាមេរិក ឬសកលវិទ្យាល័យផ្សេងៗ ទូទាំងពិភពលោកដើម្បីទទួលបានការសិក្សាដ៏ល្អ។
-
ទស្សន:កិច្ចទៅមហាវិទ្យាល័យ
-
និស្សិតនឹងត្រូវបានផ្តល់ឱកាសឱ្យធ្វើដំណើរទៅសាកលវិទ្យាល័យកំពូល ៗ នៅសហរដ្ឋអាមេរិកនិងទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ដំណើរទស្សន:កិច្ចនៅសកលវិទ្យាល័យគឺជាផ្នែកសំខាន់នៃដំណើរការដាក់ពាក្យចូលសិក្សា។ ដំណើរទស្សន:កិច្ចផ្តល់ឱកាសដល់សិស្សានុសិស្សឲ្យទទួលបានការយល់ដឹងអំពីការសិក្សានៅមហាវិទ្យាល័យ ។
ការទៅទស្សនាមហាវិទ្យាល័យគឺជាវិធីដ៏ល្អមួយដើម្បីបានដឹងថាមហ វិទ្យាល័យមានលក្ខណៈបែបណា។ ដឹកពីថ្នាក់រៀន បន្ទប់ស្នាក់នៅ រហូតដល់ម្ហូបអាហារនៅអាហារដ្ឋាន។ ដូចនេះសិស្សានុសិស្សអាចត្រៀមខ្លួនជាស្រេចក្នុងការសម្រេចចិត្តថាតើមហាវិទ្យាល័យណាមួយសមស្របសម្រាប់ពួកគេ។
-
កម្មវិធីជួបជុំមាតាបិតាជារៀងរាល់សប្ដាហ៍
-
ជារៀងរាល់ឆ្នាំយើងខ្ញុំអញ្ជើញក្រុមគ្រួសាររបស់សិស្សនិស្សិត ដើម្បីទទួលបានបទពិសោធន៍ផ្សេងៗនៃជីវិតនៅសាលា។ ក្នុងរយៈពេលមួយសប្តាហ៍ ឪពុកម្តាយនិងកូនៗរបស់ពួកគេអាចចូលរួមរៀនថ្នាក់ជាមួយគ្នា ដើម្បីទទួលព័ត៌មាន កម្មវីធីកីឡា ទទួលបានរបៀបបង្រៀនរបស់មហាវិទ្យាល័យ និងការសម្តែងផ្សេងៗ។
-
សេវាថែរទាំជុំវិញបរិវេណសាលា៖
-
ឪពុកម្តាយនឹងមានភាពជឿជាក់ដោយដឹងថាកូនប្រុស ស្រីរបស់ពួក គាត់ស្ថិតនៅក្នុងបរិស្ថានដែលមានសុវត្ថិភាព និងបរិក្ខារក្នុងសាលាផ្តល់ជូន ២៤ ម៉ោងក្នុងមួយថ្ងៃនិងថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍។
-
មានកន្លែងស្នាក់នៅសំរាប់សិស្សនិស្សិតអន្ដរជាតិ
-
អាហារដ្ឋានស្ថិតនៅក្នុងបរិវេណសាលា និងអាហារបីពេលសម្រាប់ និស្សិតដែលស្នាក់នៅក្នុងសាលា។
-
អ្នកគ្រប់គ្រងកន្លែងស្នាក់នៅនឹងស្នាក់នៅនឹងកន្លែង ២៤ ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ដើម្បីផ្តល់សេវាកម្មដល់សិស្សដែលស្នាក់នៅសាលា
-
កម្មវិធីចុងសប្តាហ៍មានសំរាប់និស្សិតដែលស្នាក់នៅសាលា។
-
សន្តិសុខយាមប្រចាំការនៅបរិវេណសាលា 24/7
ការផ្តល់ជូនផ្សេងទៀត
AGPS ផ្តល់ជូនបន្ថែមនូវរង្វាន់លើកទឹកចិត្តដើម្បីឲ្យសិស្សខិតខំប្រឹងប្រែង និង ការទទួលស្គាល់ចំពោះទេពកោសល្យ ការខិតខំ និង ការជួយសហគមន៍។
● សុន្ទរកថា និងការជជែកវែកញែក
-
សុន្ទរកថានិងការជជែកដេញដោលជាចំណុចសំខាន់ក្នុងការចូលមហាវិទ្យាល័យ។ គោលការណ៍នៃការជជែកវែកញែកដោយបើកចំហបានក្លាយជាសរសៃឈាមរបស់លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកដែលធ្វើឱ្យសង្គមរបស់គេកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរគោលនយោបាយ ដឹកនាំមតិសាធារណៈ និង បង្ហាញពីភាពអយុត្តិធម៌។
-
សព្វថ្ងៃនេះវាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដែលយុវជនរបស់យើង អភិវឌ្ឈជំនាញក្នុងការនិយាយប្រកបដោយថាមពល និង អាចបញ្ចុះបញ្ចូលទស្សនិកជន ព្រមទាំងរៀនគិតត្រិះរិះពិចារណាស្វែងយល់ពីគ្រប់ផ្នែកនៃ បញ្ហា និង បង្កើតការយល់ឃើញដោយផ្អែកលើភស្តុតាង។
-
លើសពីការអភិវឌ្ឍការសិក្សារបស់ពួកគេដើម្បីត្រៀមខ្លួនចូលសកលវិទ្យាល័យ ការសុន្ទរកថា និង ជជែកពិភាក្សានឹងជះឥទ្ធិពលលើគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ។ វាផ្តល់ឱ្យពួកគេនូវទំនុកចិត្តក្នុងសង្គម និង ក្នុងការសិក្សាដែលពួកគេត្រូវការដើម្បីរីកចម្រើន ជាបុគ្គល សម្រេចបានគោលដៅសិក្សា ស្វែងរកការងារដែលមានន័យ និង ជួយឱ្យជីវិតរបស់អ្នកដទៃ និងពិភពលោករបស់យើងកាន់តែប្រសើរឡើង។
-
ការប្រកួតប្រជែង
-
រួមបញ្ចូលការប្រកួតប្រជែងនិយាយសុន្ទរកថា ការប្រឡងវិទ្យាសាស្ត្រ ការប្រកួតតន្ត្រី និងការប្រកួតកីឡា។
-
លិខិតណែនាំ
-
លិខិតណែនាំការសិក្សារបន្ថែមគឺជា ផ្នែកសំខាន់មួយនៃពាក្យសុំចូលមហាវិទ្យាល័យ។ Princeton Review សរសេរថា “មហាវិទ្យាល័យដែលមានការប្រកួតប្រជែងខ្លាំង ប្រើលិខិតណែនាំ (letter of recommendation) ដើម្បីវាយតម្លៃចំណង់ចំណូលចិត្ត គោលដៅ និងចរិតលក្ខណៈរបស់សិស្ស។ ពួកគេចង់ដឹងអ្វីលើសពី ស្ថិតិ” ។ អ្នកសរសេរលិខិតណែនាំដែលមានសក្តានុពលមានសារ:សំខាន់ណាស់សម្រាប់និស្សិតដែលចង់បន្តការសិក្សានៅមហាវិទ្យាល័យ។លិខិតណែនាំដ៏ល្អអាចជួយនាំឱ្យយើងដឹងពីជីវិតអ្នកដាក់ពាក្យ។
-
ទស្សនាវដ្តី AGPS - Global Leader Today
-
សិស្សានុសិស្សនៅ AGPS នឹងអាចចូលរួមក្នុងការសរសេរនៅក្នុងទស្សនាវដ្តី អ្នកដឹកនាំពិភពលោកថ្ងៃនេះ (Global Leader Today)។ Global Leader Today ត្រូវបានផលិតឡើងដោយសិស្សនៃ AGPS ហើយដំណើរការដោយសិស្សទាំងស្រុងរួមជាមួយទីប្រឹក្សាមហាវិទ្យាល័យ ដែលមានអត្ថបទ កំណាព្យ ព្រឹត្តិការណ៍ដែលកើតឡើងក្នុងពេលបច្ចុប្បន្ន និងការរូបថត។
-
និពន្ធសៀវភៅដោយខ្លួនឯង
-
សិស្សានុសិស្សនៅ AGPS នឹងសរសេរសៀវភៅរហូតដល់បីរយទំព័រលើប្រធានបទតាមជម្រើសរបស់ពួកគេក្រោមការត្រួតពិនិត្យរបស់គ្រូរបស់ AGPS ។
-
សកម្មភាពស្មាក់ចិត្តក្នុងសហគមន៍
-
កម្មវិធីសេវាកម្មក្នុងសហគមន៍របស់ AGPS ផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមជួយសហគមន៍របស់ពួកគេតាមរយៈសកម្មភាពផ្សេងៗ។ កម្មវិធីនេះសង្កត់ធ្ងន់លើការគិតបែប "អ្នកដទៃជាមុន" ការលើកទឹកចិត្តដល់ការធ្វើសកម្មភាព និង ការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរនៅក្នុងសហគមន៍ និងក្នុងសកលវិទ្យាល័យ។
-
កម្មវិធីភាពជាអ្នកដឹកនាំ
-
កម្មវិធីភាពជាអ្នកដឹកនាំរបស់ AGPS អនុញ្ញាតឱ្យនិស្សិតអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីក្លាយជាគំរូល្អ និងអ្នកចូលរួមសកម្មនៅក្នុងសហគមន៍តាមរយៈការបង្កើត និងគ្រប់គ្រងអង្គភាពជាមួយគំនិតប្លែករបស់ពួកគេដោយខ្លួនឯងពីដំបូង។ និស្សិតអាចចូលរួមក្នុងកម្មវិធីអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក និងព្រឹត្តិការណ៍ប្រចាំឆ្នាំផ្សេងៗ។ មួយឆ្នាំម្ដង សិស្សឆ្នើមពីរនាក់នឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិករយៈពេល ១០ ថ្ងៃ ហើយរាល់ការចំណាយទាំងអស់ត្រូវបានឧបត្ថម្ភពីអាមេរិកដោយផ្ទាល់។
-
ការសិក្សាអំពីសហគ្រិនភាព
-
បច្ចុប្បន្ននេះ សេដ្ឋកិច្ចមានសហគ្រិនភាព និងបច្ចេកវិទ្យាខ្ពស់ ហើយលើកទឹកចិត្តដល់ភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ និងប្រសិទ្ធភាព។ ការអភិវឌ្ឍ ជំនាញប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃទាំងនេះមានសារៈសំខាន់ណាស់ដើម្បីទទួលបានអាជីពដ៏ជោគជ័យមួយ។ ក្រុមសិស្សានុសិស្សអភិវឌ្ឍ និង អនុវត្តគំនិតអាជីវកម្ម និងបង្កើតផែនការផ្ទាល់ខ្លួនរបស់ពួកគេក្រោមការណែនាំរបស់លោក/អ្នកគ្រូ ដើម្បីបង្ហាញសិស្សនូវបរិយាកាសប្រកបដោយវិជ្ជាជីវៈ។
-
កម្មវិធីកម្មសិក្សានៅរដូវក្តៅ/រដូវរងា
-
សិស្សអាចជ្រើរើសរដូវរងា និង រដូវក្តៅដើម្បីចូលរួមកម្មសិក្សាក្នុងក្រុមហ៊ុនដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងតំបន់នីមួយៗ។ កម្មវិធីនីមួយៗ ផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យដែលរួមមានការបង្កើតមិត្តភាពថ្មីៗ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាមួយនឹងឱកាសកសាងប្រវត្តិរូបដ៏អស្ចារ្យ។
-
ឱកាសចុះកម្មសិក្សានឹងមានសម្រាប់និស្សិតដែលមានចំណាតថ្នាក់សិក្សាល្អ
-
និស្សិតដែលមានសមត្ថភាពនឹងអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកហើយ ទទួលបានកម្មសិក្សានៅក្រុមហ៊ុនសាជីវកម្មបែបសកលទៀតផង។