បេសកកម្ម
AGPS ប្តេជ្ញាក្នុងការទទួលស្គាល់និងអភិវឌ្ឍន៍សក្តានុពលរបស់កុមារគ្រប់រូបផ្នែកបញ្ញា ស្មារតី អារម្មណ៍ រាងកាយ សីលធម៌ និងសង្គម តាមរយៈការជួយពួកគាត់ឱ្យល្អបំផុតតាមដែលពួកគាត់អាចធ្វើបាន ដោយផ្តល់ឲ្យពួកគាត់នូវការអប់រំប្រកបដោយគុណភាពតាមរយៈបទពិសោធន៍សិក្សាយ៉ាងទូលំទូលាយ។
-
ដើម្បីលើកកម្ពស់ឯករាជ្យភាពរបស់កុមារគ្រប់រូបដោយផ្តល់នូវសកម្មភាពរៀនសូត្រដែលបានរៀបចំយ៉ាងល្អដែលឆ្ពោះទៅរកការអភិវឌ្ឈន៏ទំនុកចិត្តលើខ្លួនឯង វិន័យក្នុងខ្លួន និងការយល់ពីតម្លៃខ្លួនឯង។
-
ណែនាំកុមារគ្រប់រូបឱ្យយល់ពីបរិយាកាស និងជួយឲ្យពួកគេគាប់ចិត្តនិងសង្គមដែលពួកគេកំពុងរស់នៅនាពេលបច្ចុប្បន្ន និងពេលអនាគត។
-
ដើម្បីជ្រមុជឲ្យជ្រៅសំរាប់កុមារគ្រប់រូបនូវវិធីសាស្រ្តផ្សេងៗបញ្ចូលគ្នាដែលចង់ភ្ជាប់មុខវិទ្យាផ្សេងៗឲ្យក្លាយជាការសិក្សាពីសាកលលោកពិត ពិភពធម្មជាតិ និងបទពិសោធន៍របស់មនុស្ស ដោយផ្អែកលើគោលការណ៍រៀនសូត្រពេញមួយជីវិត។
-
ដើម្បីអភិវឌ្ឍន៍ដំណើរការនៃការគិតរបស់កុមារគ្រប់រូបដែលពាក់ព័ន្ធនឹងការវិនិច្ឆ័យ ការស្វែងយល់ ការពិសោធន៍ ការសន្និដ្ឋាន និងដើម្បីជួយពួកគាត់រៀនពីរបៀប ស្វែងរក និងប្រើប្រាស់ធនធានដើម្បីដោះស្រាយបញ្ហា
-
ស្វែងយល់ពីការអភិវឌ្ឈន៍ផ្លូវចិត្តរបស់កុមារគ្រប់រូបក្នុងកំឡុងកុមារភាព (៣-៦) និង បឋមវ័យ(៧-១២)ពីព្រោះអ្វីដែលកើតឡើងចំពោះកុមារគ្រប់រូបនៅ ដំណាក់កាលទាំងនេះមានសារៈសំខាន់ក្នុងការស្វែងយល់ពីពួកគាត់។
-
ដើម្បីបណ្តុះបណ្តាលកុមារគ្រប់រូបដើម្បីឲ្យពួកគាត់ធំឡើងក្លាយបុគ្គលដែលចេះទទួលខុសត្រូវ និងមានសីលធម៌ជាគុណតម្លៃ។
-
ដើម្បីបន្តកម្មវិធីភាពជាដៃគូរជាមួយពុកម្តាយ តាមរយៈសិក្ខាសាលារវាងមាតា បិតានិងគ្រូ និងពេលវេលាកាហ្វេដើម្បីពង្រឹងការជឿទុកចិត្តរបស់ពួកគេ ជាមួយយើងក្នុងការអភិវឌ្ឍន៍កូនៗរបស់ពួកគេ។