កម្មវិធីសិក្សាថ្នាក់មត្តេយ្យ
ក្នុងការរៀបចំកម្មវិធីសិក្សាថ្នាក់មត្តេយ្យនៅ AGPS បានធ្វើការកែសំរួលសំភារៈ និងវិធីសាស្រ្តដើម្បីដាក់មូលដ្ឋានគ្រឹះនៃការអប់រំ លំនាំតាមការអប់រំលំដាប់ពិភពលោកជាមួយនឹងការអភិវឌ្ឍដែលគ្មានដែនកំណត់។ នៅដំណាក់កាលដំបូងនៃការអប់រំ សិស្សរៀនពី ប្រធានបទសំខាន់បីគឺ ការរាប់លេខ ការប្រៀបធៀបវត្ថុ និងការសរសេរលេខជាពាក្យ។ បន្ថែមនូវការសិក្សាភាសា គឺមានប្រធានបទទាក់ទងនឹងវិទ្យាសាស្រ្ត ពិភពលោក និង អប់រំកាយ។ សិស្សទទួលយកចំណេះដឹងនេះដោយសប្បាយរីករាយ តាមរយៈបទចម្រៀង ល្បែងកំសាន្ត និងសកម្មភាពដែលផ្តល់នូវតម្លាភាព និងអនុវត្តសកម្មភាពដែលមានទំនាក់ទំនងជាមួយគោលដៅមេរៀន។ ដូច្នេះមិនត្រឹមតែសិស្សអាចចាប់យកចំណេះដឹងមូលដ្ឋាននោះទេ ពួកគេក៏បានភ្ជាប់ការសិក្សាជាមួយភាពសប្បាយរីករាយផងដែរ។
ថ្នាក់មត្តេយ្យសិក្សាត្រូវបានបង្រៀនដោយគ្រូបរទេស និងគ្រូជំនួយការជនជាតិខ្មែរ។ ម៉្យាងវិញទៀតថ្នាក់បឋមសិក្សា មធ្យមសិក្សា និង ថ្នាក់វិទ្យាល័យ ត្រូវបានបង្រៀនដោយគ្រូដែលទទួលបានការបណ្តុះបណ្តាលជំនាញលើមុខវិជ្ជា និងកំរិតដែលលោកគ្រូ/អ្នកគ្រូបង្រៀនគឺដើម្បីរៀបចំសិស្សទៅប្រកួតប្រជែងទូទាំងពិភពលោកប្រកបដោយមូលដ្ឋានគ្រឹះរឹងរឹងមាំ។ យើងរក្សាចំនួនសិស្ស (២០នាក់) ជាចំនួនស្តង់ដារនៃសិស្សក្នុងមួយថ្នាក់។
មត្តេយ្យ(អាយុ ២.៥ ទៅ៤ ឆ្នាំ)
ថ្នាក់មត្តេយ្យជួយកូនលោកអ្នកឲ្យសម្របខ្លួនទៅនឹងបរិយាកាសថ្មីដោយការរៀនមេរៀនដែលផ្តោតលើការអភិវឌ្ឍឥន្ទ្រិយញាណ ដូចជា៖ ការមើលឃើញ ការចំណាំសម្លេង និងការសម្របសម្រួលរាងកាយ។ ការអភិវឌ្ឍចំណេះដឹងកុមារត្រូវបានណែនាំ និង ផ្តល់នូវសកម្មភាពពោពេញដោយអត្ថន័យដូចជា តន្ត្រី សិល្បៈ ភាសា គណិតវិទ្យា និងជំនាញជាមូលដ្ឋាន។
មត្តេយ្យ ១ (អាយុ ៤-៥ ឆ្នាំ)
កម្មវិធីសិក្សាមត្តេយ្យ ១ ណែនាំកូនរបស់លោកអ្នកឱ្យរៀនមេរៀនស៊ីជម្រៅជាងមុនតាមរយៈការស្គាល់អក្សរ លេខរាង ពណ៌ និងតាមរយៈការអភិវឌ្ឍជំនាញសរសេរ ការអាន និងគណិតវិទ្យា។
មត្តេយ្យ ២ (អាយុ ៥-៦ ឆ្នាំ)
កម្មវិធីសិក្សាថ្នាក់មត្តេយ្យ ២ បង្រៀនជាពីរភាសាទាំង ភាសាអង់គ្លេស និងភាសាខ្មែរ។ កម្មវិធីនេះមានគោលបំណងរៀបចំកូនរបស់លោកអ្នកឱ្យមានទំនុកចិត្តលើចំណេះដឹងរបស់ពួកគេ តាមរយៈការអភិវឌ្ឍ ជំនាញក្នុងការអានការសរសេរ និងការយល់ដឹងពីជីវិតរស់នៅ។ ចំណេះដឹងទាំងនេះរៀបចំឲ្យកូនរបស់លោកអ្នកទទួលបាននូវជំនាញសម្រាប់ត្រៀមទទួលបាននូវភាពជោគជ័យនៅបឋមសិក្សា។
គំរូសកម្មភាពប្រចាំថ្ងៃថ្នាក់មត្តេយ្យសិក្សា