កម្មវិធីសិក្សាថ្នាក់វិទ្យាល័យ
កម្មវិធីសិក្សានៅថ្នាក់វិទ្យាល័យមានលក្ខណៈពិសេសដែលមានតែមួយគត់នៅសាលាអប់រំ AGPS។ មេរៀនដែលបានរៀនពីមុននៅអនុវិទ្យាល័យត្រូវបានរៀនបន្ថែមនៅវិទ្យាល័យដើម្បីទទួលពត៌មានឱ្យស៊ីជម្រៅ ពង្រីក ការយល់ដឹង វាយតម្លៃ និងទាញចំណេះដឹងទាំងនោះយកទៅប្រើប្រាស់។ មុខវិជ្ជាដែលប្រទាក់ក្រឡាគ្នា បានបង្ហាញសិស្សនូវរបៀបគិតដែលមានទំនាក់ទំនង និងមានផលវិជ្ជមានសម្រាប់ការសិក្សាថ្មីឲ្យយល់ដឹងកាន់តែប្រសើរឡើង។ តាមរយៈការអនុវត្តជំនាញ គិតស៊ីជម្រៅក្នុងការវិភាគ និងការសំយោគ ណែនាំតាមជំហ៊ាននិមួយៗ សិស្សអាចទាញយកប្រយោជន៍ និងពង្រីកការយល់ដឹងរបស់ពួកគេ។ លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងគឺសម្រាប់រៀបចំសិស្សានុសិស្សឲ្យមានឳកាសទៅសិក្សានៅសាកលវិទ្យាល័យកំពូលទាំង ៥០ នៅសហរដ្ឋអាមេរិក។
វគ្គសិក្សានៅវិទ្យាល័យត្រូវបានរៀបចំឡើងលើវិស័យសិក្សាសំខាន់ៗចំនួនបីគឺ៖ មនុស្សសាស្ត្រ STEM និងបំណិនជីវិត។ មនុស្សសាស្ត្ររួមមានភាសាអង់គ្លេស ប្រវត្តិសាស្ត្រ វគ្គសិក្សាពីពិភពលោក (the World Course) និងសិល្បៈ (ទាំងរូបភាពនិងការសម្តែង) ។ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) រួមបញ្ចូលទាំងវិទ្យាសាស្ត្រ គណិតវិទ្យា និងមនុស្សយន្ត ក៏ដូចជាការគាំទ្រជាបន្តបន្ទាប់ជាមួយបច្ចេកវិទ្យាឌីជីថល។ កម្មវិធីគណិតវិទ្យាគឺជាស៊េរីនៃលំហាត់គណិតដែលមានការក្រិតក្រមដោយយកចិត្តទុកដាក់ដើម្បីឲ្យសិស្សធ្វើការដោះស្រាយ។ AGPS បានអនុវត្តនូវវគ្គសិក្សាដែលបានណែនាំដោយសមាគមអាមេរិចដើម្បីភាពជឿនលឿននៃវិទ្យាសាស្រ្ត (AAAS) ដែលមិនទាន់ត្រូវបានយកទៅប្រើប្រាស់ដោយវិទ្យាល័យជាច្រើននៅឡើយ។ កម្មវិធីវិទ្យាសាស្ត្ររួមមានរូបវិទ្យាថ្នាក់ទី ៩ គីមីវិទ្យាថ្នាក់ទី ១០ ជីវវិទ្យាថ្នាក់ទី ១១ និងវគ្គសិក្សាដែលសិស្សអាចជ្រើសរើសដោយខ្លួនឯង
នៅថ្នាក់បន្ទាប់។