top of page

កម្មវិធីសិក្សាថ្នាក់បឋម

ដោយផ្អែកលើជំនាញមូលដ្ឋានគ្រឹះដែលបានពីថ្នាក់មត្តេយ្យ AGPS ផ្តល់នូវមេរៀនសមស្របតាមអាយុនៅក្នុងបរិយាកាសសិក្សាដ៏សកម្ម ដែលគ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈ និងមានការប្តេជ្ញាចិត្តមានទំនាក់ទំនងជាមួយសិស្សដើម្បីជំរុញការលូតលាស់ និងការអភិវឌ្ឍរបស់សិស្សម្នាក់ៗ។ សិស្សបន្តអភិវឌ្ឍ  ជំនាញគិតលេខ និងអក្ខរកម្ម ស្របពេលនឹងការពង្រឹងជំនាញគិតគូរសំខាន់ក្នុងគណិតវិទ្យា និងវិទ្យាសាស្ត្រដោយគិតលើ “របៀបដោះស្រាយ” និង“មូលហេតុ” នៃពិភពការងារជាក់ស្តែង។

លើសពីនេះទៀតយើងបានរៀបចំនូវកម្មវិធីក្រោយពេលសិក្សាជាច្រើន ដែលជួយឱ្យកូនៗរបស់លោកអ្នកត្រៀមខ្លួនសម្រាប់អនាគត។ សកម្មភាពទាំងនេះអភិវឌ្ឍ “ជំនាញទន់” របស់កុមារអំពីទំនាក់ទំនងក្នុងសង្គម និងភាពជាអ្នកដឹកនាំជាមួយមិត្តភក្តិរបស់ពួកគេ។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់និងលើកកំពស់គុណភាពរូបវន្ត ការសិក្សា និងជំនាញទំនាក់ទំនងជាអន្តរបុគ្គល។ កម្មវិធីសាលាសម្រាប់បឋមសិក្សាគឺជាវគ្គសិក្សារយៈពេលប្រាំមួយឆ្នាំដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យកូនលោកអ្នកនូវការយល់ដឹង អំពីភាសាអង់គ្លេសរួមមាន គណិតវិទ្យា វិទ្យាសាស្ត្រ ការសិក្សាសង្គម ការអប់រំស៊ីវិល គុណតម្លៃនៃអក្សរសិល្ប៍តន្ត្រីសិល្បៈ សិប្បកម្ម សុខភាព និងរាងកាយ។

គំរូសកម្មភាពប្រចាំថ្ងៃថ្នាក់បឋមសិក្សា

Elementary School Sample Daily Activitie
bottom of page