វិន័យក្នុងថ្នាក់ និងការរំលឹកផ្សេងៗ
1. ទម្លាប់ក្នុងថ្នាក់រៀន
a. ពិនិត្យមើលវត្តមាន និងរាយការណ៍ទៅកន្លែងទទួលសិស្ស សម្រាប់សិស្សដែលយឺតយ៉ាវ និងអវត្តមានលើស ១៥ នាទីបន្ទាប់ពីម៉ោងដំបូង។
b. ចាប់ផ្តើម និងចេញពីថ្នាក់រៀនឱ្យទាន់ពេលវេលា។
c. ពិនិត្យមើលឯកសណ្ឋាន ឯកសណ្ឋានកីឡារបស់សិស្ស និងមិនអនុញ្ញាតិឲ្យពាក់ស្បែកជើងផ្ទាត់។
d. មិនអនុញ្ញាតឱ្យសិស្សចេញក្រៅថ្នាក់លើកលែងតែក្នុងករណីបន្ទាន់។ ប្រើពេល ១០ នាទីក្នុងពេលសំរាកសម្រាប់ញាុំទឹក និងធ្វើកិច្ចការចាំបាច់ផ្ទាល់ខ្លួនផ្សេងទៀត។
e. មិនអនុញ្ញាតឱ្យសិស្សចេញពីសាលាដោយគ្មានការអនុញ្ញាត។
2. ការគ្រប់គ្រងថ្នាក់រៀន
a. ដាក់ធុងសំរាមនៅខាងក្នុងបន្ទប់ទឹកអំឡុងពេលរៀន និងយកមកដាក់ខាងមុខបន្ទប់រៀនក្នុងម៉ោងសម្រាកដើម្បីឲ្យសិស្សានុសិស្សចោលរាមក្នុងធុងឲ្យបានត្រឹមត្រូវ។
b. តុ និងកៅអីទាំងអស់ត្រូវតែរៀបចំឱ្យបានត្រឹមត្រូវ។
c. សិស្សានុសិស្សគួររៀបចំរបស់របរទាំងអស់របស់ពួកគេឱ្យមានរបៀបរៀបរយ។
d. ក្តារខៀនត្រូវតែសម្អាតឲ្យបានស្អាតក្រោយពេលប្រើរួច។
e. សិស្សគួរពាក់ស្បែកជើងនៅខាងក្នុងថ្នាក់។
3. វិធានការសន្សំថាមពល
a. បិទម៉ាស៊ីនត្រជាក់ និងភ្លើងពេលចេញពីបន្ទប់រៀនលើសពី១០នាទី និងបន្ទាប់ពីម៉ោងចេញពីរៀន។
b. ប្រើពន្លឺធម្មជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
c. ពិនិត្យមើលការលេចធ្លាយ និងរាយការណ៍អំពីតម្រូវការជួសជុលភ្លាមៗទៅកាន់ការិយាល័យប្រតិបត្តិការ។
4. គោលការណ៍ ការប្រើប្រាស់ទូរស័ព្ទ
a. ទូរស័ព្ទនឹងត្រូវបានប្រមូលដោយគ្រូបន្ទុកថ្នាក់អំឡុងពេលម៉ោងដំបូងនៅពេលព្រឹក និងពេលរសៀល។
b. សិស្សអាចយកទូរស័ព្ទទៅវិញក្នុងពេលសម្រាកអាហារថ្ងៃត្រង់ និងពេលចេញពីរៀននៅពេលរសៀល។
c. គ្រូបង្រៀនអាចអនុញ្ញាតឱ្យប្រើទូរស័ព្ទនៅពេលចាំបាច់ក្នុងម៉ោងសិក្សាដោយមានការត្រួតពិនិត្យយ៉ាងតឹងរឹង។
5. ទម្លាប់សិក្សា
a. ផ្តល់ឱ្យសិស្សនូវការធ្វើតេស្តខ្នាតតូច/កម្រងសំណួរជារៀងរាល់ថ្ងៃ។ ត្រូវប្រាកដថាសិស្សមានពិន្ទុយ៉ាងតិច ៨០% មុនចេញទៅផ្ទះ។
b. ផ្តល់ឱ្យសិស្សនូវកិច្ចការផ្ទះយ៉ាងហោចណាស់ ១ ម៉ោង។
c. បង្កើនវាក្យសព្ទរបស់សិស្សដោយផ្តល់ឱ្យយ៉ាងហោចណាស់ ២០ ពាក្យជារៀងរាល់ថ្ងៃដើម្បីត្រួតពិនិត្យនៅពេលព្រឹក។
d. លើកទឹកចិត្តសិស្សឱ្យអានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍។
e. រំលឹកមេរៀនដដែលសារជាថ្មីរហូតដល់សិស្សយល់ច្បាស់។
6. ទំនាក់ទំនងសិស្ស-គ្រូ
a. ចំណាយពេលដើម្បីសិក្សាពីប្រវត្តិរបស់សិស្សម្នាក់ៗ។
b. មានភាពស្មើគ្នាចំពោះសិស្សគ្រប់រូប។
d. ឱ្យសិស្សដឹងថាលោកគ្រូអ្នកគ្រូស្រឡាញ់ពួកគេ។
e. កោតសរសើសិស្សានុសិស្ស។
f. លើកទឹកចិត្តពួកគេឱ្យមានទំនុកចិត្តដោយអនុញ្ញាតឱ្យពួកគេនិយាយថា៖ ខ្ញុំអាចធ្វើបាន
Dr. Harry Hwang
Headmaster