top of page

ហេតុអ្វីជ្រើសរើស AGPS?

teachers.jpg

ពីព្រោះតែ AGPS ផ្តល់ជូនអ្នក ...

គ្រូដែលមានសមត្ថភាពមកពីទូទាំងពិភពលោក

ការសម្រេចបាននូវចក្ខុវិស័យនៃសាលារៀនលំដាប់ពិភពលោក​អាចធ្វើទៅបានលុះត្រាតែមានគ្រូកម្រិតពិភពលោក។ នៅសាលាAGPSយើងខិតខំឥតឈប់ឈរដើម្បីប្រមូលផ្តុំក្រុមការងារដ៏អស្ចារ្យដើម្បីជួយសិស្សរបស់យើងមិនត្រឹមតែធ្វើជាសិស្សពូកែលើមុខវិជ្ជារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែដើម្បីត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនៅខាងមុខនៅពេលពួកគេឈានដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោក។

មានពំនោលមួយបាននិយាយថា AGPS មានមោទនភាពក្នុងការខិតខំជួលគ្រូដែលល្អបំផុតសម្រាប់សិស្សរបស់ខ្លួន។ គ្រូបង្រៀនភាគច្រើនរបស់យើងបានបញ្ចប់ការសិក្សាគរុកោសល្យ ឬវគ្គដែលពាក់ព័ន្ធ និងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគ្រូបង្រៀនសំរាប់អ្នករៀនភាសាទីពីរ។ គ្រូបង្រៀនរបស់យើងជាច្រើននាក់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំកុមារមត្តេយ្យ អប់រំថ្នាក់បឋមសិក្សា និងការអប់រំភាសាអង់គ្លេស។ ការបណ្តុះបណ្តាលនិងបទពិសោធន៍របស់ពួកគេបានត្រៀមរួចជាស្រេចដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់សំរាប់សិស្សគ្រប់កម្រិតសិក្សា។ AGPS ផ្តល់ជូននូវកម្មវិធីសិក្សាជាបន្តបន្ទាប់សំរាប់ការអភិវឌ្ឍន៍គ្រូបង្រៀនរបស់យើងដូចជាសិក្ខាសាលា វគ្គសិក្សាខ្លីៗ និងចូលរួមអង្គប្រជុំធំផ្សេងៗ។  

 

ឥឡូវនេះAGPSត្រូវការជ្រើសរើសគ្រូបង្រៀនដែលមានបទពិសោធន៍ថ្នាក់វិទ្យាល័យលើមុខវិទ្យា គណិតវិទ្យា វិទ្យាសាស្ត្រ និង គ្រូបង្រៀនភាសារអង់គ្លេស សម្រាប់ឆ្នាំសិក្សានាពេលបច្ចុប្បន្ន! ប្រសិនបើអ្នកមានសញ្ញាប័ត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ហើយចង់ពិចារណាសូមទាក់ទងមកយើងខ្ញុំដោយផ្ញើរប្រវត្តិរូបសង្ខេបរបស់អ្នករួមជាមួយ Cover Letter មកកាន់អ៊ីមែល dgh@gevglobal.org ឬមកជួបយើងខ្ញុំផ្ទាល់នៅផ្ទះលេខ ៨២២ ផ្លូវ SOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

 

(ព័ត៌មានលំអិតអំពីការងារនិងប្រាក់ខែនឹងត្រូវបានបង្ហាញក្នុងពេលសម្ភាសន៍)

សូមអរគុណ! 

សាលាត្រៀមសម្រាប់មហាវិទ្យាល័យល្អបំផុតនៅកម្ពុជា

និស្សិតបញ្ចប់ការសិក្សាដែលទទួលបានជោគជ័យនឹងទទួលបានពិន្ទុទាំងនេះនិងបង្ហាញពី គុណសម្បត្តិដូចខាងក្រោម៖

  • SAT I: ២១០០ និងខ្ពស់ជាងនេះ ក្នុង២៤០០

  • SAT II: ៧០០ ក្នុងចំណោម ៨០០ [មុខវិជ្ជាយ៉ាងតិច ៣]

  • GPA: អប្បបរមា ៣.៧

  • សកម្មភាពសហគមន៍យ៉ាងតិច ៥០០ ម៉ោង [ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ]

  • សកម្មភាពកម្មវិធីសិក្សាបន្ថែម [រួមមានកីឡានិងសិល្បៈសម្តែង] យ៉ាងតិច ៥

  • ថ្នាក់AP

  • ពានរង្វាន់សម្រាប់សមិទ្ធផលនិងភាពជាអ្នកដឹកនាំ 

stanford.jpg
សាកលវិទ្យាល័យ Stanford
UCLA.jpg

កម្មវិធីអប់រំសិស្សនិស្សិតបរទេសដ៏អស្ចារ្យ 

គ្រូបង្រៀនAGPSត្រូវបានបណ្តុះបណ្តាលយ៉ាងពិសេសដើម្បីបំពេញតម្រូវការសិស្សនិស្សិតបរទេសរបស់យើង។ កម្មវិធីសិក្សានិងសកម្មភាពក្រៅកម្មវិធីសិក្សារបស់ពួកគេត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីបំពេញតម្រូវការនិងឧបសគ្គដែលអាចកើតមានឡើង។

សាកលវិទ្យាល័យនៃរដ្ឋ California,
Los Angeles

កម្មវិធីក្រោយឧត្តមសិក្សា/ចុងសប្តាហ៍

  • ថ្នាក់ ESL ដែលសំខាន់

  • ថ្នាក់ត្រៀម SAT/ACT

  • កម្មវិធីកីឡា

  • សេវាកម្មស្ម័គ្រចិត្ត

  • កម្មវិធីផ្សព្វផ្សាយក្នុងសហគមន៍

  • កម្មវិធីសម្តែងសិល្បៈ [របាំ តន្រ្តី ឧបករណ៍ភ្លេង និងល្ខោន] 

Johns Hopkins University.jpg
សាកលវិទ្យាល័យ Johns Hopkins

សេវាកម្មប្រឹក្សាផ្ទាល់ខ្លួន

សាលាAGPS​ក៏ផ្តល់ជូននិស្សិតនូវការប្រឹក្សាយោបល់សំរាប់ការចូលរៀនថ្នាក់មហាវិទ្យាល័យប្រកបដោយប្រសិទ្ធភាព និងភាពឈ្លាសវៃ។ ចាប់ផ្តើមនៅថ្នាក់ទី៩និស្សិតម្នាក់ៗនឹងពិភាក្សាអំពីជម្រើសមហាវិទ្យាល័យរបស់គាត់ជាមួយអ្នកជំនាញដែលត្រូវជ្រើសរើស។ សិស្សនិស្សិតនឹងត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍន៍ចំណងចំណូលចិត្ត និងប្រវត្តិសិក្សារបស់ពួកគេដើម្បីឱ្យត្រូវនឹងលក្ខណៈពិសេសនៃមហាវិទ្យាល័យនីមួយៗ។  

 

ចរិតលក្ខណៈសកលរបស់AGPSក៏នឹងផ្តល់ឱ្យសិស្សនិស្សិតរបស់យើងនូវចំណេះដឹងនិងការចូលទៅកាន់មហាវិទ្យាល័យដែលមានការជ្រើសរើសតឹងរឹងនៅខាងក្រៅសហរដ្ឋអាមេរិក។ ស្ថាប័នទាំងនេះជាច្រើនមានបំណងចង់ទទួលយកនិស្សិតបរទេសជាពិសេសនិស្សិតដែលមានបទពិសោធន៍ទូលំទូលាយ និងជំនាញភាសាអង់គ្លេសច្បាស់លាស់។  

 

AGPSក៏ផ្តល់ជូននូវអ្នកប្រឹក្សាដ៏ល្អបំផុតដើម្បីជួយដោះស្រាយរាល់បញ្ហាផ្ទាល់ខ្លួនរបស់សិស្សនិស្សិតម្នាក់ៗ។

 

Strong E.S.L. Program

សាលាAmerican Global​ Prep School សូមស្វាគមន៍សិស្សានុសិស្សមកពីជុំវិញពិភពលោកមកកាន់កម្មវិធីបង្រៀនភាសាអង់គ្លេសពហុកម្រិតដែលមានរួមបញ្ចូលទាំងវេយ្យាករណ៍ ការប្រើប្រាស់ ការសរសេរ វាក្យសព្ទ ការអាន ការយល់ដឹងនិងការវិភាគអក្សរសាស្ត្រ ការទំនាក់ទំនងផ្ទាល់មាត់ និងការស្តាប់។  កម្មវិធី E.S.L ត្រូវបានភ្ជាប់ជាមួយនិងវគ្គសិក្សាគណិតវិទ្យា សិល្បៈ និងអប់រំកាយ។ ការសង្កត់ធ្ងន់លើការធ្វើឲ្យសិស្សអាចបង្កើតតុល្យភាពរវាងការទទួលបានចំណេះដឹងសោភ័ណភាពនិងការស្វែងយល់ពីវប្បធម៌។ ការរុករកនិងការលូតលាស់លើជំនាញសិក្សានិងបំនិនជាការចាំបាច់បំផុត។  

 

លើសពីនេះសិស្សានុសិស្សនិងទទួលបានជាមួយបទពិសោធន៍ដ៏រីករាយជាមួយសាលាបង្រៀនដែលមានលំនាំបែបអាមេរិចដែលមានក្លឹបកីឡា និងឱកាសចូលរួមសេវាកម្មសហគមន៍។ បន្ថែមពីនេះក៏មានការផ្តោតលើការបន្តឧត្តមភាពក្នុងការរៀបចំសិស្សរបស់យើងដើម្បីជ្រើសរើសសាលាត្រៀមថ្នាក់មហាវិទ្យាល័យ និង ឬក៏ថ្នាក់ មហាវិទ្យាល័យ/សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកឬនៅប្រទេសកម្ពុជាដើម្បីទទួលបានពិសោធន៍សិក្សាលំដាប់ខ្ពស់។  

ដំណើរកំសាន្តនៅមហាវិទ្យាល័យ

សិស្សនិស្សិតនឹងត្រូវបានផ្តល់ឱកាសទស្សនកិច្ចនៅសាកលវិទ្យាល័យលំដាប់កំពូលៗនៅសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ ដំណើរកម្សាន្តនិងការទស្សនាបរិវេណសាលាគឺជាផ្នែកដ៏សំខាន់នៃដំណើរការដាក់ពាក្យ។ ដំណើរទស្សនកិច្ចបានផ្តល់ ឱកាសដល់សិស្សានុសិស្សក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីទាញយកព័ត៌មានដំបូងនិងត្រឹមត្រូវអំពីមហាវិទ្យាល័យផ្សេងៗគ្នាជាច្រើន។ ការទៅទស្សនកិច្ចតាមមហាវិទ្យាល័យគឺជាវិធីដ៏ល្អមួយដើម្បីទទួលបានអារម្មណ៍ពីជីវិត សិក្សាក្នុងមហាវិទ្យាល័យដែលចាប់ផ្ដើម ពីថ្នាក់រៀននិងបន្ទប់គេងរហូតដល់មុខម្ហូប ក្នុងអាហារដ្ឋាន។ ហើយនៅពេលដែលពេលវេលាមកដល់វាអាចជួយអ្នកក្នុងការ សម្រេចចិត្តថាតើមហាវិទ្យាល័យណាមួយសក្ដិសមសំរាប់អ្នក។

  • មាតាបិតាទាំងឡាយនិងមានអារម្មណ៍យ៉ាងស្ងប់ចិត្ដដោយបានដឹងថាកូនប្រុសស្រី របស់ពួកគេស្ថិតនៅក្នុងបរិយាកាសមួយយ៉ាងមានសុវត្ថិភាពជាមួយនឹងបរិក្ខារក្នុងបរិវេណសាលាផ្តល់ជូន ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍។

  • AGPS ផ្តល់ជូននូវអន្តេវាសិកដ្ឋានសម្រាប់និស្សិតបរទេស។

  • អាហារដ្ឋានស្ថិតនៅក្នុងបរិវេណសាលាផ្ដល់អាហារបីពេលសម្រាប់សិស្សនិស្សិតស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។

  • អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានរបស់យើងនឹងនៅប្រចាំការនៅកន្លែង ២៤ ម៉ោងលើ ២៤ ម៉ោង ៧ថ្ងៃក្នុងមួយសប្ដាហ៍ដើម្បីផ្តល់សេវាកម្មដល់អ្នកស្នាក់នៅក្នុង អន្តេវាសិកដ្ឋាន។

  • កម្មវិធីចុងសប្តាហ៍និងផ្ដល់សម្រាប់សិស្សនិស្សិតដែលស្នាក់នៅអន្តេវាសិកដ្ឋាន។

  • សន្តិសុខយាមប្រចាំការនៅនឹងកន្លែង ២៤/៧ ។
     

ការណែនាំអំពីការចូលសាកលវិទ្យាល័យ

  • GPA: 3.7 ឬខ្ពស់ជាងនេះ

  • SAT ជាមួយ SATតេស្តលើប្រធានបទចំនួន២ ៖ ភាគរយខ្ពស់ទី ៩៩ (២៣០០ ឬខ្ពស់ជាងនេះ)

  • ភាសាអង់គ្លេស៖ ភាសាអង់គ្លេសរយៈពេល ៤ ឆ្នាំ (រួមទាំងការសរសេរ)

  • គណិតវិទ្យា៖ គណិតវិទ្យារយៈពេល ៤ ឆ្នាំ (រួមទាំងការគណនា)

  • ភាសា៖ បួនកម្រិតនៃភាសាបរទេសចំនួនបី

  • ពិសោធន៍វិទ្យាសាស្ត្រ៖ ពិសោធន៍វិទ្យាសាស្ត្ររយៈពេល ២ ឆ្នាំ (រួមទាំងរូបវិទ្យានិងគីមីវិទ្យា)

  • ប្រវត្តិសាស្ត្រ៖ ប្រវត្តិសាស្ត្រពីរឆ្នាំ

  • អត្ថបទ៖ ប្រធានបទអាស្រ័យលើការជ្រើសរើសរបស់សាលា

  • សិល្បៈ/សម្តែង៖ ពីរឆ្នាំ - ល្ខោន តន្ត្រី របាំ ចម្លាក់ លាបពណ៌

  • ថ្នាក់ AP៖ ១០ ថ្នាក់ 
     

កីឡា

បច្ចុប្បន្នAGPS បានផ្តល់ជូន និងកំពុងរៀបចំផ្តល់ជូននូវសកម្មភាពកីឡាសំរាប់សិស្សានុស្សិស្សរបស់យើងដូចជា៖ កីឡាវាយសី វាយកូនបាល់ បាល់ទាត់ យូដូ វាយកូនហ្គោល ហែលទឹក តេក្វាន់ដូ  វាយប៉េងប៉ុង វាយតេនីស លើកទម្ងន់ ប្រដាល់ និងលើកទឹកចិត្ត។

 

លិខិតណែនាំ

លិខិតផ្តល់អនុសាសន៍គឺជាផ្នែកសំខាន់មួយនៃកម្មវិធីមហាវិទ្យាល័យ។ Princeton បានសរសេរថា “មហាវិទ្យាល័យដែលមានការប្រកួតប្រជែងបានប្រើប្រាស់លិខិតណែនាំដើម្បីវាយតម្លៃចំណង់ចំណូលចិត្តគោលដៅនិងចរិតលក្ខណៈរបស់សិស្ស។ ដែលនោះជាអ្វីដែលពួកគេចង់បានច្រើនជាងស្ថិតិ” ។ អ្នកនិពន្ធអនុសាសន៍ដែលមានសក្តានុពលបានផ្តល់នូវសេវាកម្មដ៏មានសារះសំខាន់សម្រាប់សិស្សនិស្សិតដែលនិងជាប់មហាវិទ្យាល័យ។ លិខិតណែនាំដ៏ល្អមួយបានជួយឲ្យអ្នកដាក់ពាក្យបង្ហាញនៅលើទំព័រពិចារណា។  

និស្សិតAGPSនឹងមានលទ្ធភាពទទួលបានលិខិតអនុសាសន៍ជាច្រើនមិនត្រឹមតែពីគ្រូបង្រៀនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនិងទទួលបានមកពីសហគមន៍សំខាន់ៗ ​រដ្ឋាភិបាល​ និងមេដឹកនាំរដ្ឋ។ 

ទស្សនាវដ្តី AGPS -  The Eagle’s Voice

សិស្សនិស្សិត AGPS នឹងអាចចូលរួមក្នុងការបោះពុម្ភផ្សាយរបស់សាលា The Eagle's Voice ។  The Eagle's Voice ត្រូវបានផលិតឡើងដោយសិស្សនិស្សិតនៃ AGPS ហើយដំណើរការដោយសិស្សនិស្សិតទាំង​អស់ រួមជាមួយទីប្រឹក្សាមហាវិទ្យាល័យ ដែលមានអត្ថបទ​ កំណាព្យ ព្រឹត្តិការណ៍បច្ចុប្បន្នភាព និងការថតរូប។

 

ការនិពន្ធសៀវភៅផ្ទាល់ខ្លួន

សិស្សនិស្សិតAGPSនិងសរសេរសៀវភៅដែលមានរហូតដល់បីរយទំព័រលើប្រធានបទដែលជាជម្រើសរបស់ពួកគេដោយមានការត្រួតពិនិត្យនិងណែនាំដោយគ្រូសរសេរ នៅ AGPS ។ 

 

សេវាកម្មសហគមន៍

កម្មវិធីសេវាកម្មសហគមន៍ AGPS ផ្តល់ជូនសិស្សនិស្សិតនូវឱកាសចូលរួមក្នុងសហគមន៍របស់ពួកគេតាមរយៈសកម្មភាពផ្ដល់សេវាកម្ម។ កម្មវិធីនេះសង្កត់ធ្ងន់លើវិធីសាស្រ្ត "ផ្ដល់ឲ្យអ្នកដ៏ទៃជាមុន" ការលើកទឹកចិត្ត និងការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសហគមន៍ និងក្នុងបរិវេណសាកលវិទ្យាល័យ។
 

កម្មវិធីភាពជាអ្នកដឹកនាំ

កម្មវិធីភាពជាអ្នកដឹកនាំរបស់ AGPS អនុញ្ញាតិឲ្យសិស្សនិស្សិតអភិវឌ្ឍន៍ជំនាញភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីក្លាយជាគំរូវិជ្ជមាន និងចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍តាមរយៈការបង្កើតនិងគ្រប់គ្រងអង្គការរបស់ពួកគេដោយចាប់ផ្ដើមពីដៃទទេ។ 

ការសិក្សាសហគ្រិនភាព ​

​​​នាពេលបច្ចុប្បន្នសេដ្ឋកិច្ចរបស់សហគ្រិនភាពនិងបច្ចេកវិទ្យាបានផ្តល់រង្វាន់ដល់ការច្នៃប្រឌិត ការយកចិត្តទុកដាក់ និងប្រសិទ្ធភាព។ ការអភិវឌ្ឍន៍ជំនាញពិតទាំងនេះមានសារៈសំខាន់ណាស់ដើម្បីជោគជ័យក្នុងអាជីពណាមួយ។ សិស្សនិស្សិតនិងធ្វើការជាក្រុម ដើម្បីអភិវឌ្ឍន៍ អនុវត្តគំនិតអាជីវកម្ម និងធ្វើគម្រោងផែនការក្រោមការណែនាំរបស់មហាវិទ្យាល័យ និងបង្ហាញសិស្សទៅក្នុងពិភពអាជីពពិត។

 

ឱកាសស្ម័គ្រចិត្ត

ការផ្លាស់ប្តូរជីវិតមិនចាប់ផ្តើមនិងបញ្ចប់ដោយអ្នកស្ម័គ្រចិត្តសុខាភិបាលនោះទេ។ ការអាណិតអាសូរ ថាមពល និងការផ្ដល់ឲ្យដោយមិនគិតពីខ្លួនឯងរបស់សិស្សនិស្សិតក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោកផងដែរ។ នៅពេលសិស្សនិស្សិត AGPS ជួយកុមារដែលកំពុងខ្វះខាត ពួកគេបានរៀនដោយផ្ទាល់ពីរបៀបដែលពួកគេអាចធ្វើឱ្យមានឥទ្ធិពលលើពិភពលោកនិងជួយមនុស្សជាតិ។ កម្មវិធីស្ម័គ្រចិត្តបានផ្តល់អំណាចដល់យុវជនបង្កើតចលនាសកលសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈសសរស្តម្ភទាំងបួនរបស់យើងគឺ ភាពជាអ្នកដឹកនាំ សប្បុរសធម៌ ការអប់រំ និងការយល់ដឹង។

ឱកាសស្ម័គ្រចិត្តនឹងមានសម្រាប់សិស្សនិស្សិតដែលមានការសិក្សាល្អ។ 

កម្មវិធីកម្មសិក្សានៅរដូវក្តៅ/រដូវរងា

ចំណាយពេលនារដូវរងានិងរដូវក្តៅក្នុងជម្រើសកម្មវិធីកម្មសិក្សារបស់អ្នកដែលមានទីតាំងនៅក្នុងក្រុមហ៊ុនដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងតំបន់។ កម្មវិធីនីមួយៗផ្តល់នូវការរួមបញ្ចូលគ្នាតែមួយគត់ដែលរួមមាន ការបង្កើតមិត្តភាពថ្មីនិង ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងឱកាសនៃការបង្កើតប្រវត្តិរូបសង្ខេបដ៏អស្ចារ្យ។  

ឪកាសកម្មសិក្សានិងមានដល់សំរាប់សិស្សនិស្សិតដែលមានការសិក្សាល្អ។ 

 

bottom of page